ភ្នំពេញៈ កម្មកររោងចក្រ “ម៉េង ដាហ្វូតវៀ” ដែលមានទីតាំងនៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បន្តធ្វើកូដកម្ម ដោយបានដើរចេញពីរោងចក្រមកប្រមូលផ្តុំគ្នានៅផ្លូវធំវេងស្រេង ក៏ប៉ុន្តែអត់មានការបិទផ្លូវទេ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រោងចក្រ “ម៉េង ដាហ្វូតវៀ” មានកម្មករសរុប៥០០០នាក់ ប៉ុន្តែកម្មករដែលចូលរួមធ្វើបាតុកម្មប្រហែល៤០០នាក់ប៉ុណ្ណោះ។
បើតាមកម្មករ ដែលចូលរួមធ្វើបាតុកម្ម បានឲ្យដឹងថា ពួកគាត់មកធ្វើបាតុកម្មនេះ គឺដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច៖
១/សូមឲ្យក្រុមហ៊ុនបើកប្រាក់៥% គិតចាប់ពីបើករហូតដល់ឆ្នាំ២០១៨។
២/សូមឲ្យក្រុមហ៊ុនផ្តល់លុយព្រឹម ១៥$ក្នុងមួយខែ។
៣/សូមឲ្យក្រុមហ៊ុនផ្តល់លុយធ្វើ ដំណើរ ឬស្នាក់នៅ១៥$ក្នុងមួយខែ។
រហូតមកដល់នៅពេលនេះ គេមិនទាន់មានតំណាងរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធចេញមកដោះស្រាយនៅឡើយទេ៕
