Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងប្រុសម្នាក់ ត្រូវអគ្គិសនីឆក់ស្លាប់ភ្លាមៗ​ ខណៈកំពុងអង្គុយអ៊ុតថង់ក្រលីងឈូក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។

ក្មេងប្រុសរងគ្រោះ ឈ្មោះ  ធី រដ្ឋា អាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ថាយ សើ អាយុ៣៨ឆ្នាំ  មុខរបរកសិករ មានឪពុកឈ្មោះ កែវ ធី  អាយុ៤៩ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្មេងរងគ្រោះជាកូនទី៣ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

បើតាមសម្ដីឪពុកម្ដាយ  ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារគាត់ក្រីក្រ ដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេ ចំណែកកូនរងគ្រោះ រាល់ថ្ងៃ ទៅជួយច្រក នំ ក្រលីងឈូក ឲ្យបងប្អូនក្នុងភូមិផ្ទះជាប់គ្នា ខណៈនៅព្រឹកកើតហេតុកូនគាត់​កំពុងអង្គុយអ៊ុតថង់ក្រលីងឈូក ស្រាប់តែឆ្លងចរន្តអគ្គិ​សនី ឆក់ដៃកូនគាត់ដាច់ផ្ងារ ហើយភ្លាមៗនោះ ត្រូវបាន​ដឹកនាំយកទៅគ្លីនិក ឯកជន តែអកុសលកូនគាត់ស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចជំនាញ ចុះធ្វើការពិនិត្យកោសល្យវិច័យ ហើយប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor