Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានាធិបតីមហាអំណាចចិន ប្រកបដោយជោគជ័យរួមមក នៅម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ខេត្តសៀមរាម ប្រទេសកម្ពុជាវិញហើយ និងជាអធិបតីភាព ក្នុងពិធីក្រុងពាលី និងសូត្រមន្តនៃពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា ។

ពិធីក្រុងពាលី និងសូត្រមន្តនៃពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា

នៅរសៀលថ្ងៃសៅរ៍ដដែល​នេះ យោងតាមការប្រកាសតាមបណ្តាញព័ត៌មាន ​Fresh News ៖ សម្តេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីក្រសួងមហាផ្ទៃមានការស្រាវជ្រាវឃើញថា មិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់ ហើយមជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដូចច្នេះ រដ្ឋាភិបាលសម្រេចរក្សាទុកមជ្ឈមណ្ឌលនេះនៅដដែល ដោយឱ្យស្ថាប័នមួយនេះនៅបន្តបម្រើសកម្មភាពសិទ្ធិមនុស្សនៅកម្ពុជាជាបន្តទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor