យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក លោក ខឹម វាសនា ប្រមុខបក្ស LDP នៅថ្ងៃនេះបានសរសេរថា៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងរៀបចំធ្វើពិធីជួបសំណេះសំណាលរវាង លោក ខឹមវាសនា ប្រមុខគណបក្ស នឹងបងប្អូនដែលជាសហគមន៍ខ្មែរ នៅប្រទេសកាណាដា ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅភោជនីយដ្ឋានមួយ ដែលមានអាសយដ្ឋានស្ថិតនៅ 725 Boulevard de la Carrière, Gatineau, QC J8Y 6T9, Canada។
កម្មវិធីជួបសំណេះសំណាល នៅថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ចាប់ផ្តើមពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់, ត្រូវនឹងម៉ោង០៩:០០ ដល់១២:០០យប់រំលងអធ្រាត្រម៉ោង នៅប្រទេសកម្ពុជា។
✯ព័ត៌មានលម្អិតអំពីកម្មវិធីនេះ ទំនាក់ទងទៅកាន់ Ms. Jennifer P ទូរស័ព្ទលេខ: +1(613)983-8759។
កម្មវិធីក៏ការផ្សាយផ្ទាល់តាមរយៈវិទ្យុ online : http://camldp.org/radio ឬ ស្តាប់តាមរយៈ Smart Phone : Khmer eRadio(LDP Live)។
