Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិធី​​មង្គល​ការ​​​កំពូល​តារា​ចម្រៀង​​​ស្រី​​​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ហង្ស​មាស សុគន្ធ នីសា បានដំណើរ​ការ​ក្រោមសភាព​អូរ​អរ​បំផុត​កាលពីម្សិលមិញ​នេះ​ ដោយ​មាន​វត្តមាន​សាច់​ញាតិ​ ចាស់​ទុំ​ទាំង​សង​ខាង​​ទទួល​ដឹង​ឮ ​និង​អបអរ​សាទរ​​ទៀត​ផង​​។

អ្នកនាង សុគន្ធ និសា និងស្វាមី ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ពិសេសម្នាក់ៗកំពុងរង់ចាំតាមដានទស្សនា និងចង់ដឹងថា តារាស្រីរូបនេះ នឹងស្រស់ស្អាតយ៉ាងណាក្នុងថ្ងៃដ៏ពិសេសមួយនេះ។ ប៉ុន្តែគួរឲ្យស្តាយដែល នីសា មិនចង់ឲ្យបណ្តាញសារព័ត៌មានចូលអ៊ូអរពេញទឹកពេញដីឡើយ ព្រោះខ្លាចប៉ះពាល់បរិយាកាសពិធី ដែលមានភ្ញៀវលំដាប់ៗចូលរួមអបអរសាទរនោះ។

ពិធីមង្គលការរបស់ សុគន្ធ នីសា មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលផ្តិតយករូបភាពចាប់តាំងពីដើមទីនៃកម្មវីធីសំពះផ្ទឹម តាំងពីល្ងាចថ្ងៃទី៣០ ខែធ្នូមកម្ល៉េះ។ លុះព្រឹកឡើង អ្នកសារព័ត៌មាន អាចថតរូបភាពពេលហែជំនូនបានបន្តិចតែប៉ុណ្ណោះ ក៏ត្រូវបានបិទមិនអនុញ្ញាតឲ្យចូលថតកម្មវិធីមួយចំនួនទៀត នៅគេហដ្ឋានរបស់នាងឡើយ។

ចំណុចនេះ ត្រូវបានអ្នកគាំទ្រ នីសា និយាយថា នីសា មិនចង់ឲ្យពិធីមង្គលការរបស់នាងសាយភាយទូលំទូលាយទេ ព្រោះខ្លាចពិបាកទាញសំឡេងគាំទ្រនៅលើវិថីចម្រៀង។ ត្បិតអី តារាចម្រៀងស្រី ដែលមានស្វាមីហើយ តែងតែពិបាកប្រជែងការគាំទ្រណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor