
លោក ស៊ន តារា អតីតគ្រូបង្រៀនផ្នែកមនោគមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេរក្នុងហ្វេសប៊ុក លោក ថា៖ សុខ ទូចមិនស្គាល់ "ការឱនក្បាល និងកិច្ចសហការអន្តរជាតិ!" ហេតុអ្វីកម្ពុជាមិនសហការជាមួយប្រទេសស៉ីរីនិងលីប៊ី?
លោក បានពន្យល់ពីភាពខុសគ្នារវាងការឱនក្បាល និងកិច្ចសហការអន្តរជាតិ
១. ឱនក្បាលដាក់បរទេសជាការដាក់ខ្លួនឲ្យស្ថិតក្រោមអំណាច បរទេសដូចកម្ពុជាក្រោមការត្រួត្រាបារាំង កម្ពុជា(1979-1989) ក្រោមការបញ្ជារយួន និងសម័យប៉ុល ពត ក្រោមឥទ្ធិពលចិន។
២.កិច្ចសហការអន្តរជាតិគឺជាទំនាក់ទំនងសេដ្ឋកិច្ច ការទូតនិង នយោបាយជាមួយប្រទេសក្នុងសកលលោក វាមិនមែនជាការឱនក្បាលទេ។
អន្តរជាតិផ្តាច់កិច្ចសហការជាមួយប្រទេសណាមួយដែលគេមើលថាវាដើរផ្ទុយពីគោលការណ៍ សហគមន៍មួយ ឧទាហរណ៍៖ ថាប្រទេសសហគមន៍ប្រជាធិបតេយ្យនឹងផ្តាច់កិច្ចសហការជាមួយប្រទេសផ្តាច់ការ។ ហេតុនេះបានជាកម្ពុជាមិនចាប់ដៃសេដ្ឋកិច្ចជាមួយប្រទេសសេរ៉ី និងលីប៊ី ព្រោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សហការ។ ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនេះ ហើយដែលហៅថា"ទណ្ឌកម្ម!" ឯកោរដួលដោយដាច់ស្បៀង វាជារឿងសហ ឬមិនសហការ មិនមែនឱនឬមិនឱនក្បាលឡើយ និងគ្មាននរណាមកបង្ខំប្រទេស១ឲ្យឱនក្បាលទេ។ តើត្រូវដើរក្នុង "ផ្លូវសហគមន៍ ឬផ្លូវឯកោរផ្តាច់ការ" នាំជាតិវេទនា? បើអ្នករើសផ្លូវស្លាប់កុំបន្ទោសអ្នកឈរស្រែក។

លោក តារា បានបន្ថែមថា បើលោកបណ្ឌិត (សុខ ទូច) យល់មិនសូវច្បាស់អាចសួរខ្ញុំបាន។ ប្តូរ!
