Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ បាន​ចាប់រទេះទឹកសុទ្ធ ដែលរុញលក់គ្មានសណ្តាប់ធ្នាប់ លើការ៉ូឡាសួនច្បារមាត់ទន្លេបានចំនួន១៥រទេះ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ នាម៉ោង៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើកាអប់រំ និណែនាំ។

ការចាប់យករទេះលក់ទឹកសុទ្ធគ្មានសណ្ដាប់ធ្នាប់ខាងលើនេះ បន្ទាប់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ បើ​កយុទ្ធនាការ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៅបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្រោយពេលដែលរដ្ឋបាលខណ្ឌ បានធ្វើការជូនដំណឹងរយៈ ពេល១សប្តាហ៍កន្លមក។

ក្នុងយុទ្ធនាការនេះ គណៈបញ្ជារកាឯកភាពខណ្ឌ បានធ្វើកាអប់រំណែនាំដល់ម៉ូតូកង់បី ដែលចតគ្មានសណ្តាប់ធ្នាប់តាមចិញ្ចើម​ផ្លូវសាធារណៈ និងបានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតាមបណ្តោយវិថីនេះ ឲ្យ​ប្រកបអាជីវកម្មតាមគំនូសដែលរដ្ឋបាលខណ្ឌបានកំណត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor