Sponsor
ដោយ៖ Sing Ly

សិល្បះខ្មែរ ៖ នាយ ពែក មី ជាតារាកំប្លែងឈានមុខ សំបូរដោយវោហារស័ព្ទដែលមានទឹកដម និង ជាអ្នកដឹកនាំរឿងថ្មីថ្មោងម្នាក់ ដែលទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះកន្លងមក និងថ្មីៗនេះ បានដាក់បញ្ចាំងនូវរឿងបែបកំប្លែង រឿងអ្នកបំរើ០០៧ រួចមក។

គ្រប់គ្នាដែលបានទស្សនារឿងនេះហើយ បានពោលសរសើរព្រោងព្រាតនូវស្នាដៃថ្មីដ៏ល្អរបស់គាត់រហូតដល់អ្នកខ្លះនិយាយថា ពិតមែនហើយល្អមើលណាស់ សើចពីដើមដល់ចប់តែម្តងពិសេសត្រង់ឈុតកំប្លែងៗ តែម្តង ទប់សំណើរមិនបានទេ។ មិនត្រឹមតែល្បីល្បាញក្នុងវិស័យកំប្លែង ផលិតភាពយន្ត និង សំដែងកាត់សក់ ច្រៀងតាមពិធីផ្សេងៗប៉ុណ្ណោះទេ ថ្មីៗនេះនៅលើបណ្តាញសង្គម Facebook ផេកផ្លូវការរបស់លោក Pek Mi CBS បានទទួលការគាំទ្ររហូតដល់ ៧០០០.០០០ នាក់ ដែលជាចំនួនមួយយ៉ាងច្រើន និង កើនលើស មុនពេលដែលមានជនអនាមិក ថោកទាបបានលួចយកទៅ ហើយព្យាយាមយកផេកនោះប្រឡូកចូលរឿងនយោបាយ ដែលនាំអោយកិត្តិយសរបស់លោកត្រូវបាត់បងផងដែរ។

មួយរយៈចុងក្រោយនេះ ផេករបស់លោកហាក់ចូលរួមស៊ែរ និងផ្សព្វផ្សាយ អ្វីផ្សេងៗដែលមានប្រយោជន៍ កំសាន្ត និងជួយផ្សព្វផ្សាយដល់អ្នកកម្សត់ទុរគត ជាច្រើន ដែលជាសកម្មភាពមួយគួរអោយគាំទ្រ ខុសពេលពេលមុន នេះហាក់បញ្ជាក់ថា ផេករបស់លោកមានអ្នកជំនាញកាន់ហើយ។

ជាក់ស្តែងកាលពីថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ២០១៧កន្លងទៅថ្មីៗនេះលោកបានជួយផុសផ្សព្វផ្សាយជូនលោក ប្រាក់ សុផាន់ណា អំពីការផលិតវីដេអូលើកទឹកចិត្ត ចូលរួមប្រគួតនៅបរទេស ចូលទៅកាន់ផេករបស់លោកនិងថែមទាំងសរសេរបន្ថែមថា ៖ បងសូមលើកទឹកចិត្តប្អូនប្រុស និងសូមអំពាវនាវដល់ប្រិយមិត្តទាំងអស់សូមគាំទ្រគាត់ផង ពិសេសសូមជួយស៊ែរវីដេអូននេះអោយបានច្រើនផងដែរ។សូមចុចតាមលីងនេះ https://goo.gl/ufgT6m
 

ជាមួយនឹងគ្នានេះ លោកក៍បានប្រកាសថានឹង រីករាយ ផូសរាល់អត្ថបទ វីដេអូ បទចម្រៀង ជូនដល់ប្រិយមិត្តដោយមិនគិតថ្លៃទៀតផង ប៉ុន្តែសុំសិទ្ធិក្នុងការពិនិត្យមុននឹងចុះផ្សាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor