Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាធ្វើផ្ទះសម្រាប់ប្រជាពលរដ្ឋខ្លួនរស់នៅ មិនមែនធ្វើសម្រាប់តម្រូវចិត្ត របស់អាមេរិក និងសហគមន៍អឺរ៉ុបទេ។

ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីប្រទេសមហាអំណាចទាំងពីរ បានរឹតបន្តឹងដល់កម្ពុជាលើផ្នែកសេដ្ឋកិច្ច បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារ និងរំលាយគណបក្សសង្រ្គោះជាតិចោល ដោយសារជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ដោយមានបរទេសនៅពីក្រោយ។

មហាអំណាចទាំងពីរនេះ បានស្នើឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ ដើម្បីបានចូលរួមក្នុងដំណើរការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ ព្រោះបើមិនអនុញ្ញាតឲ្យបក្សប្រឆាំងដ៏ធំចូលរួមបោះឆ្នោតទេ លទ្ធផលបោះឆ្នោត មិនអាចទទួលយកបាន ។

ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី តួនាទីរបស់មហាអំណាច ក្នុងកិច្ចការតំបន់ និងពិភពលោក នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ទូច បានថ្លែងថា មិនមែនខ្លួននៅអឺរ៉ុប ហើយមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើតាមខ្លួនចង់បាននោះទេ។ លោកថា អាមេរិកធ្វើបានដោយសារអាមេរិក គឺជាចំណូលមនុស្សថ្មី។

លោកបញ្ជាក់ថា “ចឹងរឿងអីកម្ពុជាត្រូវធ្វើផ្ទះសម្រាប់ពួកអឺរ៉ុប និងអាមេរិក កម្ពុជារៀបចំផ្ទះសម្រាប់កម្ពុជាដែលរស់នៅ ឲ្យមានសុខដុមរមណីកម្ម ឲ្យភាពថ្លៃថ្នូរបស់កម្ពុជា”។

ក្នុងឱកាសនោះដែរ លោកថា ប្រសិនបើលោកធ្វើជានាយករដ្ឋមន្រ្តីវិញ មិនបណ្តោយឲ្យអ្នកណាមកបង្គាប់បញ្ជាតាមអំពើចិត្តនឹកឃើញនោះទេ ជាពិសេសអាមេរិក និងអឺរ៉ុបផ្ទាល់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor