Sponsor
រិទ្ធី

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាតុមូលស្តីអំពី តួនាទីមហាអំណាចក្នុងកិច្ចការតំបន់ និងពិភពលោកបណ្ឌិតសភាចារ្យ ថ្លែងក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាចារ្យកម្ពុជា បានអះអាងថា ការដឹកនាំរបស់សម្តេច ហ៊ុន សែន មិនបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ឬ សេរីពហុបក្សដើរថយក្រោយ ដូចការលើកឡើងរបស់អ្នកនយោបាយកម្ពុជារស់នៅបរទេសទេ។ 

សាកលវិទ្យាធិការរូបនេះ បានបញ្ជាក់ថា ការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានប្រាកចាក ទៅនឹងការគោរពលទ្ធិប្រជាធិបតេយ្យនោះទេ ពោលគឺមានការគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សត្រឹមត្រូវដោយមិនមានការគាបសង្កត់ នរណាម្នាក់នោះឡើយ។ 

លោកបាននិយាយបែបចំអកថា សហរដ្ឋអាមេរិកតែងតែទាមទារឱ្យកម្ពុជាគោរពប្រជាធិបតេយ្យ តែសហរដ្ឋអាមេរិកពុំដែលទាមទារវៀតណាម ឬប្រទេសឡាវ ឱ្យគោរពប្រជាធិបតេយ្យនោះទេ។ ការគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជា មានដំណើរការពិតប្រាកដ មិនមែនដូចការលើកឡើងរបស់អ្នកនយោបាយដែលកំពុងរស់នៅក្រៅប្រទេសកម្ពុជាទេ ព្រោះកម្ពុជាមានការបោះឆ្នោតសភាដើម្បីជ្រើសរើសតំណាងរាស្ត្រ ឬនាយករដ្ឋមន្ត្រី ដែលនេះធ្វើឡើងដោយមិនមែនបក្សនយោបាយតែមួយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor