
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានឱ្យដឹងថា៖ គាត់មានទម្លាប់និយាយដោយឈរលើគោលការណ៍ ៦ យ៉ាង ៖
១. និយាយការពិត (តាមបែបត្រង់ៗ ឬតាមបែបការទូត អាស្រ័យលើកាល:ទេស: និងស្ថានភាពជាក់ស្តែង) ដោយមានភស្តុតាងគាំទ្រអំណះអំណាង ដែលខ្ញុំអាចជឿទុកចិត្តបាន ឬដែលបានមកពីការសិក្សាស្រាវជ្រាវតាមលក្ខណៈវីទ្យាសាស្ត្រ
២. និយាយពាក្យសម្តីដែលមានប្រយោជន៍ដល់សង្គមជាតិ ឬដល់មនុស្សជាតិជាទូទៅ និងភាគច្រើន (ប៉ុន្តែអាចខាតប្រយោជន៍ដល់ជនទុច្ចរិត ឬជនពុករលួយមួយចំនួន)
៣. មិនលម្អៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬព្រោះអវិជ្ជា (អគតិធម៌)
៤. ផ្ទៀងផ្ទាត់ជាមួយភាពយុត្តិធម៌ និងភាពត្រឹមត្រូវតាមគោលការគុណធម៌ និងគោលការណ៍សាកល។
៥. មានតុល្យភាពរវាងចំនុចវិជ្ជមាន និងចំនុចអវិជ្ជមាន
៦. បញ្ចប់ដោយភាពសុទិដ្ឋិនិយម (optimism) និងក្តីសង្ឃឹម។
ថ្ងៃនេះ លោកត្រូវបានសហភាពអឺរ៉ុប ចាត់អ្នកជំនាញផលិតវីដេអូសារព័ត៌មានមកសម្ភាសន៍ ដើម្បីយករូបភាព និងសំឡេងទៅផ្សព្វផ្សាយក្នុងចំណោមប្រទេសជាសមាជិកអឺរ៉ុប និងជាសាធារណៈ។
