
កញ្ញា លី ច័ន្ទវត្តី យុវតីអតីតគណបក្សសង្គ្រោះជាតិ សរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ បង្កើតបក្ស២០ដងទៀត បើគេចង់រំលាយគឺរលាយដដែល តើមានហេតុផលអ្វីដែលត្រូវបង្កើតថ្មី?
កញ្ញាដែលធ្លាប់រិះគណបក្សកាន់អំណាចមិនសំចៃមាត់ បន្ថែមទៀតថា៖ សង្គ្រោះជាតិ ជាឈ្មោះបក្សមួយដែលបានឆក់យកបេះដូងប្រជាពលរដ្ឋខ្មែរស្ទើរពាក់កណ្តាលប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាបក្សដែលខ្លាំង ដែលធ្វើការប្រកួតប្រជែងដោយភាពត្រឹមត្រូវផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺគណបក្សមួយនេះទទួលរងនូវការគៀបសង្កត់ ការរុកគួន ការលាបពណ៌ ការបំផ្លាញពីគ្រប់ទិសទី ប៉ុន្តែនៅតែរឹងមាំ នៅតែទទួលបានការគាំទ្រ រាប់អាន អាណិតស្រឡាញ់ពីពលរដ្ឋទ្វេដង។ នេះហើយគឺជាចំណុចខ្លាំងរបស់ បក្សសង្គ្រោះជាតិ ហើយក៏ជាមូលហេតុដែលធ្វើឱ្យបក្សដទៃខ្លាចបក្សនេះសូម្បីតែឈ្មោះ...។

ដូចនេះខ្ញុំស្រឡាញ់គោលនយោបាយ និងឈ្មោះបក្សសង្គ្រោះជាតិ ជានិច្ច។
លី ច័ន្ទវត្តិ សង្ឃឹមថាមិនទៅបង្រ្គប់ឱ្យគេទៀតទៅចុះ
ការសរសេរបែប គឺសំដៅទៅលើសម្តេច ហ៊ុន សែន ដែលបានប្រាប់ឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យទៅបង្កើតគណបក្សថ្មីទៅ ទើបជាជម្រើសល្អ ដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
