Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះផលិតកម្ម សាស្តា ទើបចេញMVពីរបទរបស់លោក លិកាង គឺបទ “ស្រឡាញ់បងប៉ុន្មានថ្ងៃទៀត” និងបទ​”ឱបជាប់ទ្រួងហើយនៅតែគេឆក់បាត់” ដែលមានទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងសាច់រឿងស្រដៀងនឹងរឿង សាន ស្រីឡៃ ។ ពេលនេះផលិតកម្មបានចេញMV ថ្មីរបស់លោក រ៉េន មួយបទបន្ថែមទៀតគឺបទ “សង្សារត្រចៀកស” ដែលចាប់ផ្តើមដុតអារម្មណ៍យុវវ័យជាថ្មីម្តងទៀត។

បទចម្រៀងថ្មីបទ “សង្សារត្រចៀកស” របស់លោក រ៉េន បានចេញAudioមួយរយៈមកហើយ បទនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ពីព្រោះក្រៅពីមានការចូលស្តាប់ Audioច្រើន ក៏មានអ្នកចូលComment​សរសើរ​ថា សាច់រឿងក្នុងMV មួយនេះត្រូវនឹងរឿងរបស់យុវវ័យជាច្រើនផងដែរ។ ចំណុច វិជ្ជមាន ទាំងនេះហើយទើបផលិតកម្មសម្រុកផលិតMVតម្រូវតាមការស្នើរសុំពីអ្នកគាំទ្រ។

លោក អ៊ុក រតនា អ្នកគ្រប់គ្រងទូទៅផលិតកម្ម សាស្តា បានប្រាប Kqubeថា បទចម្រៀងមួយបទនេះផលិតកម្ម ក៏ដូចតារាចម្រៀងមានសង្ឃឹមទទួលបានការគាំទ្រកាន់តែច្រើន ដើម្បីជាចំណែកលើកទឹកចិត្តក្រុមការងារលោកបន្ថែមទៀត ព្រោះការងារសិល្បៈចំណុចសំខាន់ គឺមានការគាំទ្រ ព្រោះវាជាកំលាំងជួយឲ្យយើងបន្តការងារនេះ ហើយក៏ជាការរួមចំណែលលើកស្ទួយវិស័យចម្រៀងផងដែរ។

លោក រ៉េន បានបញ្ជាក់ថា បទចម្រៀង “សង្សារត្រចៀកស” នេះគឺជាបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសគឺយុវវ័យតែម្តង ព្រោះសាច់រឿងក្នុងបទចម្រៀងមួយនេះដូចហ្នឹងរឿងពិតរបស់ពូកគាត់ច្រើន ដូច្នេះហើយពេលMVបានទៅដល់ដៃទស្សនិកជនលោកសង្ឃឹមថា នឹងមានការគាំទ្របន្ថែមទៀត ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor