
ភ្នំពេញៈ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វេសនា បានទម្លាយរឿងលោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិ គឺជាមនុស្សល្បិចច្រើន ហើយបានបោកលោកកឹម សុខា រហូតដល់ឲ្យជាប់ពន្ធនាគារទៀតផង។
ថ្លែងក្នុងវេទិកាជួបជុំជាមួយសមាជិករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅ ស្នាក់ការគណបក្សលោក ខឹម វាសនា បានលើកឡើងថា លោកធ្លាប់ប្រាប់លោក កឹម សុខា កុំចូលជាមួយលោក សម រង្ស៊ី ព្រោះគាត់ជាមនុស្សគ្រោះថ្នាក់ និងល្បិចច្រើនណាស់។
លោកបញ្ជាក់ថា «មនុស្ស សម រង្ស៊ី គឺគ្រោះថ្នាក់ណាស់ប្អូន មនុស្សនេះបើអ្នកណាដើរក្បែរត្រូវតែប្រុងប្រយ័ត្ន ព្រោះខ្លាចគាត់រុញច្រានយើង»។
លោក ខឹម វាសនា ក៏បានលើកឡើងថា លោក កឹម សុខា មិនមានជំហរច្បាស់លាស់ទេ ព្រោះនៅពេលសួរគាត់ថា ចូលរួមជាមួយសម រង្ស៊ីទេ លោកថា ចាំមើលរាស្ត្រសិន។ យ៉ាងណាក្តីបើតាមលោក ខឹម វាសនា ថា ទោះបីជាមានលោក កឹម សុខា ចង់ចូលរួមជាលោក ស ម រង្ស៊ី ក្តី តែលោក សម រង្ស៊ី មិនឲ្យចូល ប៉ុន្តែក្រោយមកនៅពេលដែលលោក កឹម សុខា មា នការគំាទ្រពីពលរដ្ឋរហូតដល់ទទួលបានកៅអីឃុំសង្កាត់ រហូតដល់នៅក្នុងសភា ទើប សម រ ង្ស៊ីឲ្យចូលរួមជាមួយ។

លោក ខឹម វាសនា បានបញ្ជាក់ថា «ខ្ញុំប្រាប់ថា បងកុំលេងជាមួយ សម រង្ស៊ី ឲ្យសោះ តែប៉ុណ្ណឹងដឹងហើយ។ នឹងហើយបងដឹងច្បាស់ណាស់ប្អូន កាលទៅតៃវ៉ាន់ អាអូនឯងមើល! គាត់ (សម រង្ស៊ី) ថា ទៅជួបទូតតៃវ៉ាន់ទំាងអស់គ្នា ស្រាប់តែគាត់យកក្រដាសឲ្យខ្ញុំស៊ីញ៉េ ហើយគាត់ឲ្យងូចទឹក បែរជាគាត់យកក្រដាសទៅបាត់។ ប៉ុណ្ណឹងហើយ អត់ដឹងសម រង្ស៊ីល្បិច ច្រើនទៀត»។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងទៀតថា មនុស្ស សម រង្ស៊ី ជាមនុស្សមុខក្រាស់ណាស់ ហើយគ្មានអ្នកណាធ្វើដូចទេ។ ជាងនេះ ជាមនុស្សរឹតតែគ្រោះថ្នាក់ទៀត ដោយសារគាត់ដើរតែរុញច្រានឲ្យមានបញ្ហា។
លោក ខឹម វាសនា ដែលអតីតសមាជិកគណបក្ស សម រង្ស៊ី ក៏បានលើកឡើងទៀតថា លោ ក សម រង្ស៊ី ក៏ធ្លាប់ចង់ឲ្យសម្តេចព្រះបាទព្រះបរមរតនកោដ្ឋ ដាក់ទោសគាត់ ដោយចោទប្រមាថទាំងព្រះអង្គថា លោកគ្មានទោស។ លោកថា លោក សម រង្ស៊ី ដើរតែចាក់រុកគេ ដើម្បីឲ្យគេឈ្លោះគ្នា ឬមានបាតុកម្មដើម្បីគាត់បានឡើងធំ និងកាន់អំណាច។
លោកបញ្ជាក់ថា «មនុស្សសម រង្ស៊ី ពឹសពុលណាស់ ហើយមនុស្ស កឹម សុខា ល្ងង់ហើយ អួត ចង់បានតែមុខមាត់។ កឹម សុខា មនុស្សគាត់បើបញ្ជោ ដល់កម្រិតមិនចាំបាច់ឲ្យតំណែងក៏គាត់ថា មានមុខមាត់ គាត់មិនយកតំណែងក៏បាន។ មនុស្សដូច កឹម សុខា ជាមនុស្សស៊ីជោ ចំណែក សម រង្ស៊ី ជាមនុស្សល្បិច ហើយសម្តេចតេជោវិញ ពូកែសម្តែង។ ខ្ញុំធ្វើមិនដូចថ្នាក់ដឹកនាំទំាងបីរូបនេះ»៕