Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ក្រុមមន្រ្តីក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់កន្ទុយនាគ ​ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ខណៈពួកគេចូលមកទឹកដីខ្មែរ ត្រង់តំបន់ក្បែរកន្ទុយនាគ ចំណុចបង្គោលសីមាលេខ១០ ដើម្បីកាប់ឈើ។

មន្រ្តីម្នាក់ បាន​ឲ្យដឹងកាលពី​ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា ជនជាតិវៀតណាមទាំង៤នាក់នោះ ទី១- ឈ្មោះ ដន ង៉ុកតន ភេទប្រុស អាយុ២៤ឆ្នាំ ទី២- ឈ្មោះ ង៉ូ វ៉ាន់ង៉ុក ភេទប្រុស អាយុ៥៨ឆ្នាំ ទី៣-ឈ្មោះ ដាម ឌឹកជុង ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣មានទីលំនៅខេត្តកន្ទូម និងទី៤- ឈ្មោះ ចិន ង៉ុកវឹង ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅខេត្តយ៉ាឡាយ។

បើតាមមន្រ្តីបរិស្ថាន ពេលនាំខ្លួនជនជាតិវៀតណាម៤នាក់នេះ ដោយភ្ជាប់ជាមួយមធ្យោបាយកាប់ និងដឹកជញ្ជូនឈើ តែដោយសារស្ថានភាពផ្លូវមិនអាចយកមកខេត្តបាន ក៏ត្រូវដុតកម្ទេចចោលនៅកន្លែងនោះតែម្តង។

លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍ បានឲ្យដឹងថា រហូតមកដល់ព្រឹកនេះ ជនជាតិវៀតណាមទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរបរិស្ថានខេត្តរតនគិរីនៅឡើយ មិនទាន់បញ្ជូនមកនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor