Sponsor
រិទ្ធី

នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យនៃគម្រោងអភិវឌ្ឍន៍បណ្ដាញលូ ប្រឡាយក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖

១. ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករា ឆ្នាំ២០១៨ ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។ 

២. រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាងលិចព្រលានយន្តហោះ។

៣. រៀបចំការងារសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងបង្កើនកម្លាំងការបូមនៅស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ទឹកជំនន់ទឹកភ្លៀងជា អតិបរមានៅរដូវវស្សាឆ្នាំក្រោយ។

ទោះមានការលំបាកយ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាទឹកលិចក្នុងរដូវវស្សាត្រូវតែខិតខំឱ្យអស់ពីលទ្ធភាព និងចូលរួមពីគ្រប់ជំនាញ ដើម្បីធានាថាជំនន់ទឹកភ្លៀងនឹងកាត់បន្ថយបានច្រើនបំផុត។

ក្រៅពីផ្លូវស្ទះចរាចរណ៍ រាជធានីភ្នពេញតែងតែរងនូវការលិចទឹកស្ទើរតែគ្រប់ទីកន្លែង នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor