
ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភារដ្ឋសភា បានប្រកាសផ្តល់សុពលភាព លោក យិន ប៊ុនណាង ជាសមាជិករដ្ឋសភាមណ្ឌលកំពង់ចាមជំនួសលោក អ៊ឹម សិទ្ធិ ដែលទទួលមរណភាពកាលពេលកន្លងមករួចជាស្ថាពរហើយ។
ការប្រកាសសុពលភាពធ្វើឡើងក្នុងសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥រដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចួលរួមប្រជុំពីសមាជិកសភាសរុបចំនួន១១១រូប៕


