Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពចាប់នារីម្នាក់ បានសម្រេច កាលពីវេលាម៉ោង៤រសៀល​ថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចចម្ការស្វាយចន្ទីរបស់​ជនរងគ្រោះ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក ពុធ សាវី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែឆ្នូ នេះថា នារី​រងគ្រោះ ត្រូវឪពុកប្រើទៅបោកខោអាវម្នាក់ឯងនៅខាងក្រោយផ្ទះរបស់ខ្លួន ហើយត្រឡប់មកផ្ទះវិញ ក៏​ជួបជនសង្ស័យ ហើយបានធ្វើសកម្មភាព​ចាប់រំលោភ នៅក្នុង​ចម្ការស្វាយចន្ទីបានសម្រេចតែម្តង។

លោកអធិការរង បានបន្តថា ខណៈកំពុងធ្វើសកម្មភាពរំលោកភ ក៏មានក្មេងម្នាក់ បានប្រទះឃើញ ហើយក្មេងនោះ បានរត់ទៅប្រាប់ឪពុកស្ត្រីរងគ្រោះ ពេលឪពុកនារីរងគ្រោះមកដល់ បាន​វាយទៅលើជនសង្ស័យ២ដំបង រួចក៏តេប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។

លោកអធិការរង បន្តទៀតថា ជនសង្ស័យឈ្មោះ ធួយ ​ធឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ ធ .វ អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ (សតិមិនគ្រប់)។

ក្រោយកើតហេតុសមត្ថកិច្ច នឹងគ្រូពេទ្យបានធ្វើកោសល្យវិច័យទៅលើជនរងគ្រោះ ឃើញថា ជនសង្ស័យពិតជាបានចាប់រំលោភលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor