Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្ដីប្រពន្ធ១គូ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួន កាលពី​វេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនសង្ស័យប្ដីប្រពន្ធទាំង២នាក់ ប្ដីឈ្មោះ ស ចាន់ បុរី អាយុ១៧ឆ្នាំ ប្រពន្ធឈ្មោះ ឌី សុជាតា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កើតហេតុខាងលើជាមួយគ្នា។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានបញ្ជាក់ថា មុនឈានដល់ធ្វើការឃាត់ខ្លួនប្ដីប្រពន្ធទាំង២នាក់នោះ គឺកម្លាំងសមត្ថកិច្ច បានចុះទៅធ្វើរដ្ឋបាលតាមមូលដ្ឋាន លុះមក​ដល់ចំណុចកើតហេតុ បានធ្វើការឆែកឆេរនៅក្នុងផ្ទះប្ដីប្រពន្ធទាំងពីរនាក់ ដោយ​បានរកឃើញគ្រឿងញៀនចំនួន១០កញ្ចប់តូច ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីនាក់តែម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីធ្វើការសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor