Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អន្តរជាតិ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ ឱ្យដឹងថា គណៈប្រតិភូរៀបចំការបោះឆ្នោត នៃប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) លោក សំ សាវុធ នាយខុទ្ទកាល័យប្រធាន គ.ជ.ប និងស្នើឲ្យ គ.ជ.ប កម្ពុជា ចូលជាសមាជិក A-WEB (សមាជិកសមាគមរៀបចំការបោះឆ្នោតពិភពលោក) ។

គណៈប្រតិភូរៀបចំការបោះឆ្នោត នៃប្រទេសកូរ៉េខាងត្បូង ដឹកនាំ លោក គីម ជីងមុក ប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការបោះឆ្នោតអន្តរជាតិ បានជួបពិភាក្សាជាមួយ គ.ជ.ប កម្ពុជា គឺគោលបំណងស្វែងយល់ អំពីការបោះឆ្នោតនៅកម្ពុជា ក្នុងនោះប្រតិភូកូរ៉េ ក៏បានលើកឡើងថា បច្ចុប្បន្នខ្លួនកំពុងស្ថិត នៅជាសមាជិកសមាគមរៀបចំការបោះឆ្នោតពិភពលោក (A-WEB) ហើយក្រុមនេះចង់បានកម្ពុចាចូលជាសមាជិក (A-WEB) ។

ក្នុងជំនួបនោះ លោក គីម ជីងមុក បានលើកឡើងថា សមាជិកនៃសមាគមរៀបចំការបោះឆ្នោតពិភពលោក មានសារៈ
សំខាន់ណាស់ក្នុងការចូលរួមប្រតិបត្តិលើកិច្ចការបោះឆ្នោះនៅតាមបណ្ដាប្រទេសមួយចំនួន , ហើយប្រសិនកម្ពុជាចូលជាសមាជិកនៃសមាគមនេះ គឺកម្ពុជានឹងមានលទ្ធផលល្អច្រើនក្នុងរដូវកាលបោះឆ្នោត។ ពាក់ព័ន្ធនឹងសំណើនេះគ.ជ.ប
កម្ពុជាមិនទាន់អាចបញ្ជាក់ពីការសម្រេចចិត្តបាននៅឡើយទេ ដោយលោក សំ សាវុធ ថ្លែងថា នឹងពិនិត្យលើបញ្ហានេះ បន្តជាមួយថ្នាក់ដឹកនាំ គ.ជ.ប ជាមុនសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor