Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ មនុស្ស២នាក់ ក្នុងចំណោមមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ក្រោយពី​ពួកគេបានច្នៃគ្រាប់បែកបោកត្រី ​ប៉ុន្តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង​។

ករណីនេះ បានកើតឡើងកាលម៉ោង៥ល្ងាចថ្ងៃទី១៨ ខែធ្នុ ឆ្នាំ២០១៧ នៅភូមិកែវមុន្នី ឃុំបាសាក់ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មនុស្ស៤នាក់ បាននាំគ្នាច្នៃគ្រាប់បែកបោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះ បណ្តាលឲ្យរងរបួស២នាក់ ធ្ងន់ម្នាក់ ស្រាលម្នាក់​។

មន្រ្តីនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ខួ តូរី ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យបាត់ដំបង។ ២ ឈ្មោះ ឈឹម  ឆាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើ​តហេតុខាងលើ របួសផ្លូវខាងឆ្វេងស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមោង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor