
តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ បានឱ្យដឹងថា៖ គណបក្សសង្គ្រោះជាតិ សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការអចិន្ត្រយ៍គណបក្សសង្គ្រោះជាតិបានសម្រេចក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីជួយការងារគណៈកម្មាធិការអចិន្ត្រយ៍ និងសម្រាប់ទំនាក់ទំនងការងារជាមួយរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់។
គណៈកម្មការចំពោះកិច្ចនេះមានសមាសភាពដូចខាងក្រោម៖
១- លោកស្រី មួរ សុខហួរ អនុប្រធានគណបក្ស
២- លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស
៣- លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស
៤- លោក យែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាលគណបក្ស
៥- កញ្ញា កឹម មនោវិទ្យា អគ្គនាយករងទំនាក់ទំនងសាធារណៈគណបក្ស
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនៅតែអះអាងថាគណបក្សរបស់ខ្លួននៅតែដំណើរការធម្មតា ហើយថាគណបក្សនេះរលាយតែនៅលើក្រដាសប៉ុណ្ណោះ។
