Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុងរយៈពេលថ្មីៗនេះ តារាកំប្លែងវ័យក្មេងរូបស្រស់ នីឡា បានសម្រេចចិត្តទម្លាយដំណឹងសោកស្តាយ អំពីចំណងស្នេហារបស់ខ្លួន និងអតីតគូដណ្តឹង ដោយបាននិយាយក្នុងវីដេអូមួយថា ពេលនេះអ្នកទាំងពីរបានផ្តាច់ពាក្យនឹងគ្នាហើយ ព្រោះតែរស់នៅមិនយល់ចិត្តគ្នាទៅវិញទៅមក។

ស្របពេលដែលដំណឹងបែកបាក់គ្នានេះកំពុងផ្ទុះឡើងក្នុងបណ្តាញសង្គម មហាជន ក៏សង្កេតឃើញទំនាក់ទំនងថ្មីមួយបានផុសឡើង រវាង នីឡា និងបុរសរូបសង្ហាម្នាក់ ដោយអ្នកទាំងពីរបានបង្ហាញនៅភាពស្និតស្នាលកៀកកើយគ្នា គួរឲ្យច្រណែន។ បែបនេះ បានធ្វើឲ្យមហាជនគិតថា ប្រុសសង្ហានឹងប្រហែលជាគូស្នេហ៍បន្ទាប់របស់ នីឡា ហើយ ប៉ុន្តែសាមីខ្លួនបានបដិសេធថា ពួកគេគ្រាន់តែជាមិត្តភក្តិជិតស្និតនឹងគ្នាប៉ុន្នោះ។

ប៉ុន្តែ ហាក់ខុសពីការពិត ស្រាប់តែល្ងាចមិញថ្ងៃទី ២៧ ខែធ្នូ ២០១៧ នីឡា និងបុរសសង្ហារូបនេះ បាននាំគ្នាកាត់តរូបភាព ថតការ ជាមួយគ្នា ហើយបង្ហោះក្នុងបណ្តាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង និងកាន់តែធ្វើឲ្យមហាជនគិតថាអ្នកទាំងពីរ កាន់តែបង្ហាញថាពួកគេគឺពិតជាស្រលាញ់គ្នាមែន តែមិនហ៊ានបញ្ចេញខ្លាំង ព្រោះគិតពីកិត្តិយសរៀងៗខ្លួន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor