Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការចាប់អារម្មណ៍ប៉ុន្មានថ្ងៃនេះ ផ្អើលពេល​ឃើញតួសម្តែងបុរស២ដួង​ នាំគ្នាថតរូបមង្គលការដោយគោលដៅបែបបុរសស្រឡាញ់បុរស នាំឲ្យ​មានការតាមដាន ហើយការសម្តែងនេះ មិនដឹងថា អ្នកទាំង២អាចលួចចិត្តចងស្នេហ៍គ្នាអត់ទេ បើថតរូបស៊ីជម្រៅអ៊ីចឹង។

ក្រោយពេលដែលតារាប្រុស២រូប ដែលត្រូវគេស្គាល់យ៉ាងច្រើននាក់ទៅហើយ បានលេងមួយក្បាច់នាំគ្នាថតរូបបុរសស្រឡាញ់បុរសផ្អើលតែម្តង ដោយសារតែនោះជាឈុតថតរូបមង្គលការស្នេហ៍ភេទដូចគ្នា។ អ៊ីចឹងហើយ បើទោះជារូបនេះ ធ្លាយប៉ុន្មានថ្ងៃមែនតែចំនួនអ្នកចូលទស្សនាកាន់តែច្រើនជាពិសេសភេទទី៣។

លោក ជា លាងឈែ បាន​​សរសេរ​រៀប​រាប់​ជាមួយ​រូប​ថត​ Pre Wedding ៤ សន្លឹក​​​ថា​ ​"Pre wedding បែប​ហ្នឹង​មាន​នៅ​ស្រុក​ខ្មែរ​ដែរ​តើ​"។ ក្រោយ​ពី​ឃើញ​ពាក្យ​ពេចន៍​អម​ជាមួយ​រូប​ថត​ដ៏​ស្រស់​សង្ហា​​រវាង​ ជា លៀងឈែ ជាមួយ​ គឹម តារា បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មួយ​ចំនួន ​បាន​សរសើរ​ថា អ្នក​ទាំង​ពី​សង្ហា​ដូច​គ្នា និង​សម​គ្នា​ខ្លាំង​បំផុត​។

នៅកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ គេសង្កេតថា បញ្ហាបុរសស្រឡាញ់បុរសនេះ កំពុងតែហក់ឡើង ខ្លះបើកចំហ ខ្លះទៀតបិទបាំង។ ជាពិសេសគេឃើញបុរសមួយចំនួនហ៊ានលាតត្រដាងការពិតរៀបការជាមួយគ្នាយ៉ាញពេញមុខ ធ្វើឲ្យ​កាន់តែចម្លែកទៅ នៅក្នុងសង្គមយើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor