Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ កាច់កម៉ូតូបានសម្រេច ជិះទៅជួបនឹងសមត្ថកិច្ចកំពុងល្បាត ចាប់វាយខ្នោះយកទៅសួរនាំ នាវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យទាំង២នាក់នេះ ទី១.ឈ្មោះ រស់ ណារ៉ុង អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជិតសាលាកសិកម្ម ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទី២.ឈ្មោះ សេង រស្មី អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់.កយកនោះ ម៉ាកស៊ុយហ្សុ៊គីឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-2728 ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ជា ប៊ុនណា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួលគ្មានលេខ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូទៅផ្ទះបងប្រុសនៅម្ដុំផ្ទះជួលជិតផ្សារសូឡា ដោយទុកម៉ូតូនៅក្រោមផ្ទះ ហើយនាងបានឡើងទៅលើ។ លុះពេលចុះមកក្រោមវិញ ក៏បាត់ម៉ូតូ រួចបានស្រែកផ្អើលឆោឡោ និងសុំឲ្យម្ចាស់ផ្ទះឆែកមើលតាមកាមេរាសុវត្ថិភាព ឃើញជនសង្ស័យទាំង២នាក់ខាងលើកាច់កយកទៅ។ បន្ទាប់មក រូបនាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានផ្តល់ព័ត៌មានទៅតាមបណ្តាប៉ុស្តិ៍។ មួយរំពេចក្រោយមក មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ចេញល្បាត ក៏បានប្រទះឃើញម៉ូតូ និងភិនភាគជនសង្ស័យ ក៏ជិះដេញតាមឃាត់ខ្លួនបានទាំង២នាក់តែម្តង។

បច្ចុប្បន្ន នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក កំពុងសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូ សមត្ថកិច្ចបានឲ្យនារីរងគ្រោះយកឯកសារមកផ្ទៀងផ្ទាត់ រួចប្រគល់ឲ្យវិញរួចរាល់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor