Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា ជាប្រវត្តិសាស្រ្តហើយ ដែលកងទ័ពជាតិកម្ពុជា បានចាប់កំណើតមកពី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា បង្កើតឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារកម្ម នៅថ្ងៃទី១២ ធ្នូ សម្ដេចតេជោ បានឲ្យដឹងថា សព្វថ្ងៃនេះ កងទ័ពជាតិកម្ពុជាកំពុងរីកលូតលាស់ធំធាត់ទាំងកាយសម្បទា និងសមត្ថភាព ។

សម្ដេចថា ជាប្រវត្តិសាស្រ្ត គឺកងទ័ពជាតិយើងបានចាប់កំណើតមកពី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ ១៩៧៨ ។ កងទ័ពជាតិបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិដែលបានធ្វើឲ្យ​ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ 

សម្ដេចបន្ដថា កាលពី៣៩ឆ្នាំមុន គឺកងទ័ពកម្ពុជាកំពុងបោះជំហានយ៉ាងអង់អាចក្លាហានឈានឆ្ពោះមករំដោះទីក្រុងភ្នំពេញ និងប្រទេសជាតិទាំងមូល។ សម្ដេចថ្លែងអំណរអរគុណ កងទ័ពកម្ពុជា ដែលបានចូលបម្រើប្រទេសជាតិជាង៤០ឆ្នាំមកហើយ ហើយកំពុងរស់រានមានជីវិតមកទល់ពេលនេះ។

សម្ដេចបន្ថែមថា កងទ័ពជាតិទូទាំងប្រទេស ដែលកំពុងបម្រើការ និងការពារទឹកដីនៅតាមព្រំដែន និងចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាជាមួយអង្គការសហប្រជាជាតិ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor