Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ នារីវ័យ២៣ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយសារជិះម៉ូតូលឿនធ្លាក់ប្រឡាយដោយខ្លួនឯង កាលពីវេលាម៉ោង១នឹង១៥នាទីរសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧ តាមផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស។

មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ផាន់ ស្រីកា អាយុ២៣ឆ្នាំ ជិះម៉ូតូកែច្នៃម្នាក់ឯង អត់ស្លាកលេខ ស្លាប់។

មន្ត្រីនគរបាលបានបន្តថា មូលហេតុ នារីរងគ្រោះស្លាប់ គឺជិះម៉ូតូលឿនជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យម៉ូតូសង្កត់ពីលើស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅប្តីនារីរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor