បន្ទាប់ពីជួបបញ្ហាក្នុងជីវិតគ្រួសារជាលើកដំបូងហើយ តារាសម្តែងមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស បានព្យាយាមស្វែងរកអនាគតថ្មីដ៏ល្អប្រសើរឡើងវិញ ដោយពេលថ្មីៗនេះ អ្នកនាងបានសម្រេចចិត្តទៅសិក្សាបន្ថែមនៅសហរដ្ឋអាមេរិកមួយរយៈ មុខជំនាញផ្នែកឌីហ្សាញសាច់រឿង និងការតុបតែងខ្លួនជាដើម។ ក្នុងអំឡុងពេលសិក្សានៅអាមេរិកនេះ អ្នកនាង ភិន សុដាលីស តែងតែបង្ហោះរូបជាច្រើនឲ្យអ្នកគាំទ្ររូបនាងបានដឹងពីសុខទុក្ខរបស់នាងនៅក្រៅប្រទេស។
ដោយឡែក មហាជនហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើរូបថតស្និតស្នាលជាច្រើនរបស់ អ្នកនាង ភិន សុដាលីស ជាមយយបុរសម្នាក់ដែលមានរូបរាងខ្ពស់សង្ហា ធ្វើឲ្យមានការសង្ស័យលើកឡើងថា អ្នកនាង ភិន សុដាលីស ប្រហែលជាមានទំនាក់ទំនងពិសេសលើសពីមិត្តភក្តិ ជាមួយនឹងបុរសខាងលើ។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាគិតរបស់មហាជនតែប៉ុន្នោះ យ៉ាងណាសមីខ្លួន គឺអ្នកនាង ភិន សុដាលីស មិនបានធ្វើការបកស្រាយ ឬប្រាប់លំអិតអំពីទំនាក់ទំនងពិតប្រាកដរបស់នាង និងបុរសខាងលើនោះទេ។










