Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តម៉ាក មែកសឺដេស បុកពេញទំហឹង កាលពីវេលាម៉ោង៩៖៥០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខសាលាក្រុង លើផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៩០ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដ១គ្រឿង ម៉ាក មែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5220 និងម៉ូតូ១គ្រឿង ម៉ាក ស៊ុយស៊ុយគីឡេត ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-5171 បណ្ដាលឲ្យអ្នកបើកម៉ូតូម្នាក់ រងរបួសធ្ងន់ ភេទប្រុស កំពុងសម្រាកព្យាបាលនៅមុន្ទីពេទ្យកាល់ម៉ែត ។ ម៉ូតូខូចធ្ងន់-រថយន្ដខូចស្រាល។

ក្រោយកើតហេតុនគរបាលចរាចរណ៍ក្រុង បានចុះធ្វើការវាស់វែង យករថយន្ដនិងអ្នកបើករថយន្ដ រួមទាំងម៉ូតូទៅរក្សារទុកនៅការិយាល័យ ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor