កំពតៈ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងទឹកស្រះខាងលិចផ្ទះ ស្ថិតក្នុងភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ច័ន្ទ ឧត្តម អាយុ៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
បើតាមអ្នកភូមិអង្គជ័យទី២ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះចុះងូតទឹកស្រះលេង ខណៈឪពុកម្ដាយរវល់ទៅទិញបន្លែភូមិចំការបី ហើយដឹកយកទៅលក់នៅផ្សារកំពង់ត្រាច លុះដល់ពេលត្រឡប់មកដល់ផ្ទះវិញ កូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ៕

