Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាកំប្លែកជើងចាស់ច្រើនទស្សវត្ត គឺលោកពូ កុយ ហាក់មានការព្រួយបារម្ភណ៍ជាខ្លាំង ចំពោះអនាគតក្រុមកំប្លែង ក៏ដូចជាសិល្បះផ្នែកកំប្លែង បន្ទាប់ពីបានលេចលឺថា យ៉ាងយូរត្រឹមខែក្រោយ ក្រុមកំប្លែងរបស់លោក និងមានត្រឹមតែទូរទស្សន៍មួយប៉ុសប៉ុន្នោះសម្រាប់សម្តែង ក្រៅពីនេះគឺគេនឹងសម្រេចបញ្ឈប់ក្រុមកំប្លែងរបស់លោកហើយ។

ក្តីបារម្ភណ៍កាន់តែធំឡើងៗ អំពីសិល្បះបុរាណ និងសិល្បះកំប្លែង ធ្វើអោយលោកពូ កុយ បានចេញជាវីដេអូឃ្លិបរៀបរាប់អំពីស្ថានភាពលំបាករបស់ខ្លួន និងកូនក្រុមកំប្លែង។ លោកពូកុយ បាននិយាយថា រាល់ថ្ងៃនេះគាត់នៅមានតែកម្មវិធីមួយតែប៉ុន្នោះសម្រាប់សម្តែង ហើយសម្តែងម្តងៗបានលុយតែ ៣០០ ដុល្លា ត្រូវចែកកូនក្រុមដល់ទៅ១១នាក់ ប៉ុន្តែបញ្ហានេះគឺមិនថ្វីទេសម្រាប់លោក ព្រោះតែលោកនៅតែស្រលាញ់សិល្បះកំប្លែង និងមានបំណងចង់បន្តសម្តែងអោយបានច្រើន ហើយណាមួយនៅអាចជួយដល់កូនក្រុមរបស់លោកជាច្រើននាក់ទៀត។

បញ្ហាជាច្រើនទៀតត្រូវបានលោករៀបរាប់លំអិតក្នុងវីដេអូខាងក្រោម:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor