Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានមហាជនស្គាល់ថាជា ពិធីការនីមួយរូប ដែលមានភាពក្រមិចក្រមើម ពូកែលេងសម្ដីកំប្លែងៗ ហើយតែងតែបំពាអារម្មណ៍បងប្អូនឲ្យសើចសប្បាយគ្រប់កម្មវិធីដែលមានវត្ថមានរបស់នាង។ មិនត្រឹមតែប៉ុន្នោះកញ្ញា សុភ័ក្រ កុសុម៉ា ក៏មានចរិតស្លូតបូត រួសរាយរាក់ទាក់ មិនសូវចេះលេងឫកពារ ចូលចិត្តរាប់អានមនុស្ស ទៀតផង។

ជាក់ស្ថែង កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុកឈ្មោះ Sokunroth Kuch ដែលត្រូវជាមិត្តភក្តិរបស់ កុសុម៉ា តាំងពីក្មេង បានទម្លាយនៅប្រវត្តិ និងធាតុពិតមួយចំនួនរបស់កញ្ញា ថាជាមនុស្សល្អ និងជាមនុស្សដ៏គួរឲ្យគោរពទៀតផង។

ក្នុងនោះ លោក Sokunroth Kuch បានសរសេររៀបរាប់ពីមិត្តភក្តិរបស់ខ្លួនថា:

១១ឆ្នាំ មិត្តភាពដ៏អស្ចារ្យ មួយដែលខ្ញុំសឹងតែមិនជឿ។ កុសុម៉ា ជាមិត្តភក្តិដ៏ល្អមួយរបស់ខ្ញុំ ដែលមានកម្រងអនុស្សាវរីយ៍ តាំងពីនាងនៅជាតារាចម្រៀងនៅផលិតកម្ម នាគមាស និងឆ្លងដែន កាលពី១១ឆ្នាំមុន ដែលយើងជាអតីតសិស្សអនុវិទ្យាល័យ ឫស្សីកែវ។

ក្នុងសារដដែលនោះ លោកបានបន្តប្រាប់ទៀតថា:

អ្វីដែលខ្ញុំ ហ៊ាននិយាយថា នាងមិត្តល្អ ហើយខ្ញុំហ៊ាននិយាយថា នាងជាអ្នកសិល្បៈដែលល្អដាច់គេ គឺនាងមិនឫក មិនរើសអើង មិនភ្លេចមិត្តភក្តិ និង ជាពិសេសនាងចេះដាក់ខ្លួន សាមញ្ញ និង និយាយលេងជាមួយមនុស្សគ្រប់ឋានៈ ដោយមិនបានយកឈ្មោះ ជាតារាមកឈរនឹងមុខយើងឡើយ។ ខុសពីអ្នកសិល្បៈមួយចំនួនតូច ដែលពេលល្បី តំលើងឫក ធ្វើមិនស្គាល់មិត្តភក្តិចាស់ៗ សូម្បីតែស្នាមញញឹម ពេលជួបមហាជនខាងក្រៅជាដើម»៕

ប្រភព: nhom.di

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor