Sponsor
រិទ្ធី

ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញសេចក្តីប្រកាសព័ត៌មានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់សម្តេច ហ៊ុន សែន ដែលត្រូវបានផ្សាយកាលពីម្សិលមិញថានឹងមិនបិទមជ្ឈមណ្ឌល(ម.ស.ម.ក) នោះទេ។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានបញ្ជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឱ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត និងអាចឈានដល់ការបិទ (ម.ស.ម.ក)។

ម.ស.ម.ក នៅតែបញ្ជាក់ពីឯករាជ្យភាពពិតរបស់ខ្លួនដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មជ្ឈមណ្ឌលនេះថានឹងបន្តសកម្មភាពរបស់ខ្លួនឆ្ពោះទៅមុខទៀត ដើម្បីបំពេញបេសកម្មស្នូលរបស់ខ្លួន នោះគឺការងារបន្ទាន់ និងចាំបាច់ក្នុងការលើកកម្ពស់ការការពារនិងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor