Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ចាប់ផ្តើមពីជីវិតដ៏លំបាកក្នុងការរស់នៅ រហូតបានចូលប្រលងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ទើបធ្វើឲ្យជីវិតរបស់ កុមារី ឃុយ ម៉ីហៀង ហាក់មានពន្លឺ ត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាពសម្លេង និងទទួលបានការគាំទ្រជាបន្តបន្ទាប់។

បើរំលឹកពីជីវិតមុនចូលប្រលងចម្រៀង កុមារី ឃុយ ម៉ីហៀង ពិតជាមានជីវភាពខ្វះខាត និងលំបាក ព្រោះតែឪពុកបានស្លាប់ចោលទាំងពីប្អូននៅក្មេង រីឯម្តាយជាស្ត្រីមេម៉ាយ រាល់ថ្ងៃប្រកបរបរជាអ្នកលក់នំក្រូច នំអន្សម ចេកចៀន ជាដើម។

ហើយកាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានមួយដ៏ល្បីក្នុងស្រុកខ្មែរ បានចុះទៅសាកសួរដល់ម្តាយរបស់ កុមារី ឃុយ ម៉ីហៀង គាត់ក៏បានប្រាប់អំពីរឿងហេតុមុនពេលដែល ម៉ីហៀង បានមកចាប់កំណើតក្នុងគ្រួសារដ៏ក្រមួយនេះ។

ក្នុងនោះ អ៊ុំស្រី បានប្រាប់ឲ្យដឹងថា:

«ដំបូងឡើយ ម៉ីហៀងមកពន្យល់សប្តិគាត់ថា ចង់មកសុំនៅជាមួយ ប៉ុន្តែគាត់មិនព្រមនោះទេ ដោយបាននិយាយថា គាត់ចាស់ហើយ ណាមួយក្រទៀត កុំមកនៅជាមួយគាត់អី ស្រាប់តែពេលនោះ ម៉ីហៀងតបវិញថា ម៉ែកុំភ័យ ពេលខ្ញុំធំដល់អាយុ៨ឆ្នាំ ខ្ញុំនឹងចេញច្រៀងដើម្បី ចិញ្ចឹមម៉ែវិញហើយ»។

ជាក់ស្ថែង បើប្រៀបនឹងអ្វីដែលអ៊ុំស្រីបានរៀបរាប់គឺពិតខ្លាំងណាស់ ព្រោះនៅពេលដែល កុមារី ឃុយ ម៉ីហៀង មានអាយុត្រឹម ៨ ឆ្នាំ ស្រាប់តែនាងអាចក្លាយទៅជាតារាចម្រៀងទាំងវ័យក្មេង និងអាចរកថវិកាផ្គត់ផ្គង់គ្រួសារទៀតផង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor