Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ រថយន្ដ១គ្រឿងម៉ាក Ford ដឹកអ្នកដំណើរបង្គប់ឈើ បើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដមន្រ្តីនគរបាលស្រុកឆ្លូង ពីក្រោយពេញទំហឹង កាលពីនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពាន ព្រែកឬស ឃុំ​ហាន់ជ៧យ ស្រុកឆ្លូង ខេត្តក្រចេះ។

តាមប្រភពពីមន្រ្តីនគរបាល បានបញ្ជាក់ឲ្យដឹងថា រថយន្ដម៉ាកFord មួយគ្រឿងនោះបានបើកបុករថយន្ដនគរបាលពីក្រោយ តាំងពីគល់ស្ពាន ហើយរុញច្រានទៅជិតផុតចុងស្ពាន បណ្ដាលឲ្យរថយន្ដមន្រ្តីនគរបាល រងការខូចខាត់យ៉ាងខ្លាំង ក្រោយពីបើករត់មិនរួច អ្នកបើកបររថយន្ដម៉ាក Ford បានបើកទ្វារថយន្ដរត់គេចខ្លួនបាត់តែម្ដង ដោយសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយពីបើកបុករួច សមត្ថកិច្ចបានពិនិត្យក្នុងរថយន្ដឃើញបង្កប់សុទ្ធតែឈើជិតពេញរថយន្ដនោះផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា រថយន្ដបង្ក ម៉កាFord ពាក់ស្លាកលេខ ភ្នំពេញ 2Q-0099 ក្រោយពីបើកបុករថយន្ដនគរបាលពីក្រោយហើយ ត្រូវបានកម្លាំងនគរបាលស្រុក យកទៅទុកនៅអធិការនគរបាលស្រុកឆ្លូង ដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា រថយន្ដម៉ាកFord ពាក់ស្លាក់លេខ ភ្នំពេញ 2Q-0099នេះ ធ្លាប់សមត្ថកិច្ចចម្រុះខេត្តក្រចេះ ធ្វើការបង្រ្គាបម្ដងរួចមកហើយ តែម្ចាស់រថយន្ដចូលខ្លួនបង់ផាក់ពិន័យ ហើយយករថយន្តនោះចេញមិនបានប៉ុន្មានផង បើករថយន្ដបុកនគរបាលស្រុកឆ្លូងពីក្រោយ ត្រូវបានបង្រ្គាបជាថ្មី ម្ដងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor