Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ ជនសង្ស័យជាជនជាតិឡាវម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន រួមនិងគ្រឿងញៀន ២កញ្ចប់ធំ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ត្រង់ចំណុចកោះឬស្សី ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុរិញ៉ាក់វង្ស ប៉ក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើតនៅភូមិមាកខៀវ ស្រុកប៉ាកង៉ឺម ក្រុងវៀងចាន់ ប្រទេសឡាវ។ ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀន៖ ប្រភេទមេតំហ្វេតាមីនម្សៅពណ៌ស(ម៉ាទឹកកក)ចំនួន២កញ្ចប់ធំ មានទម្ងន់ប្រមាណជាង២គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំបន្ថែម និងរៀបចំកសាងសំណុំរឿងបញ្ចូនខ្លួនបន្តទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor