នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិសរសេរញត្តិផ្ញើជូន លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
ញត្តិនេះ បានរៀបរាប់ពីការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាការប៉ុនប៉ងរបស់គណបក្សកាន់អំណាចដើម្បីលុបបំបាត់គូប្រជែងតែមួយគត់សម្រាប់ការបោះឆ្នោតនា ខែកក្កដា ឆ្នាំ២០១៨។
ជាលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់របស់គណបក្សកាន់អំណាច សមាជិកសភារបស់បក្ស CNRP ត្រូវបានដកហូតចេញពីរដ្ឋសភា ដែលផ្ទុយពីមូលដ្ឋាលគ្រឹះនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស អាសនៈត្រូវបានលួចពីប្រជាពលរដ្ឋ និងបែងចែកគណបក្សផ្សេងដែលមិនទទួលបានការគាំទ្រពីការបោះឆ្នោតត្រឹមត្រូវ និងសេរី។
នៅចុងបញ្ចប់នៃញត្តិ បានបញ្ជាក់ថា៖ សភាជិកសភារបស់ CNRP សង្ឃឹមថា ការិយាល័យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិអាចកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ សារជាថ្មី ដើម្បីឱ្យស្ថានភាពប្រទេសកម្ពុជាវិលទៅរកគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សនៃអាណត្តិរបស់កិច្ចព្រមព្រៀងសន្តិភាពនេះ។
