លោក ឧកញ៉ា ស្រី ចាន់ថន ដែលត្រូវបានគេស្គាល់ថា ជាឧកញ៉ា ដែលមានចិត្តសប្បុរស កាលពីយប់មិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារមួយ ក្នុងគោលបំណងដើម្បីជួយដល់ជីវិតយុវសិស្សពីររូប ដែលជាក្មេងកំព្រាឪពុក (ឪពុកទើបស្លាប់កាលពីពេលថ្មីៗនេះ) ហើយម្ដាយធ្លាក់ខ្លួនឈឺធ្ងន់កំពុងមានការខ្វះខាតផ្នែកជីវភាព ក្នុងការបន្តការសិក្សា ខណៈសុទ្ធតែជាសិស្សពូកែ។
លោកឧកញ៉ា បានថ្លែងយ៉ាងដូចច្នេះថា ៖ បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរស័ព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ 012600074 ។
សូមជម្រាបជូនពុកម៉ែបងប្អូនថា ៖ យុវសិស្សអភ័ព្វទាំងពីររូបខាងលើនេះ មានឈ្មោះថា ដៀបស្រីនិច្ច និងដៀប សុធារី រស់នៅភូមិ ចុងកៅស៊ូ.ឃុំ ស្លក្រាម ស្រុក សៀមរាប
ហើយ ដៀប ស្រីនិច្ច គឺជាសិស្សរៀនពូកែផងដែរ ។ បើតាម ប្រភពដែលចែកចាយតាមហ្វេសប៊ុក បានប្រាប់ថា ស្រីនិច្ច សព្វថ្ងៃរស់នៅផ្ទះជួលជាមួយម្ដាយមីង ហើយរៀន ថ្នាក់ទី១២ A នៃ វិទ្យាល័យ ១០មករា ១៩៧៩ ។
ចំណែកឯជីវភាពគ្រួសារ ស្រីនិច្ច កាលលោកឪពុកនៅជុំនោះ ម្តាយលក់ដូរបន្តិចបន្តួច ឯឪពុករត់ម៉ូតូកង់បី ចំណូលជួនបាន ជួនអត់ហើយត្រូវចំណាយ
ជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី ទាំងពីររៀនផង។ ទោះបីគ្រួសារមានសភាព ពិបាកយ៉ាប់យឺនយ៉ាងណាក្តី ក៏ឪពុកម្តាយ ស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀន បន្តទៀតដែរ។ ម្តាយក៏មានសុខភាពមិនល្អ ឯឪពុកក៏មានជំងឺបេះដូង តែពួកគាត់តែង តែខំលាក់បាំងកូនៗទាំងពីរមិនឲ្យដឹង ខ្លាចកូន កើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើប
ពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។
ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗ ដូចគ្នា កូនប្អូនតែងបានលិខិតសរសើររហូត ចំណែកកូនបងក៏បានលិខិតសរសើរដែរ ហើយពេលប្រលងបាក់ឌុបកូនបងក៏បាន
ជាប់និទ្ទេសAទៀតផងនោះ។ ស្នាមញញឹម លាយដោយទឹកភ្នែកនៃញើសឈាមដែល ឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមាន តម្លៃពិតមែន។ ពួកគាត់រំភើបរហូតដល់យំ
ផងសប្បាយចិត្តផងឳបកូនៗផងដោយ ឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយស ជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយ ពួកគាត់។
ពិភពលោកដ៏ស្រស់ស្អាតបានតែភ្លែតសោះ ក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុកលាចាកលោកទៅដោយជំងឺបេះដូង។
ស្រីនិច្ច និងសុធារីនាងជូតទឹកភ្នែក មិនទាន់អស់សំណើមផង ឯម្តាយនាងឈឺទៀត។ ប្អូនទាំងពីរពិបាកចិត្តរកឈប់រៀនតែពូ មីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់
ជួយបានតិចតួចទេធ្វើម៉េចបើយើងអត់ ដូចគ្នានោះ។



