
កំពង់ចាមៈ សម្រែកទ្រហោយំលាន់ឮរំពងពេញផ្ទះ បន្ទាប់ពីកូនស្រីអាយុ២ឆ្នាំម្នាក់ ត្រូវបានស្រះទឹកឆក់យកជីវិតតែមួយប៉ប្រិចភ្នែក។
ករណីក្មេងស្រីលង់ទឹកស្រះខាងលើន បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិស្វាយប៉ិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្មេងស្រីរងគ្រោះឈ្មោះនី ស្រីល័ក្ខ អាយុ២ឆ្នំា មានឪពុកឈ្មោះ កង វណ្ណៈ ម្តាយឈ្មោះ មាច ចាន់ថន នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរលេងតាមមាត់ស្រះ ខាងក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រម្នាក់ឯង ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងស្រះលង់ស្លាប់តែម្ដង៕



