Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ រថយន្តធុនធំប្រភេទបែនមួយគ្រឿង បើកបរដោយមិនទម្លាក់ទ្រុងបែនរបស់ខ្លួន បានទាញទម្លាក់ផ្ទាំងប៉ាណូស្រាបៀរមួយផ្ទាំងធ្លាក់កាត់ទទឹងផ្លូវជាតិលេខ៤ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖៤៥នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខអនុស្ថានីយ៍អគ្គិសនី ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តបែនម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1535 (អ្នកបើកបរគេចខ្លួនបាត់) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយរថយន្តនេះបើកបរមិនទម្លាក់ទ្រុងបែន បណ្តាលឲ្យបុកផ្ទាំងផ្លាកប៉ាណូរបស់ក្រុមហ៊ុនស្រាបៀរ Barrley Black ធ្លាក់ផ្លាកប៉ាណូសង្កត់លើរថយន្ត កាត់ទទឹងផ្លូវតែម្តង។ ហេតុការណ៍ធ្លាក់ផ្ទាំងប៉ាណូដ៏ធំនេះ ក៏បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោងនៅលើកំណាត់ផ្លូវជាតិលេខ៤ ខណៈដែលផ្លូវជាតិមួយខ្សែនេះ ជាផ្លូវជាតិបម្រើដល់វិស័យដឹកជញ្ជូនដ៏ធំមួយរបស់កម្ពុជា។

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនៅកន្លែងកើតហេតុ និងដោះស្រាយយកផ្ទាំងប៉ាណូចេញពីផ្លូវ។ ចំណែករថយន្តក៏ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor