Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ លោក ខេមរៈ សេរីមន្ត បានអញ្ជើញឡើងសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រីប្រចាំសប្តាហ៍របស់ទូរទស្សន៍ប៉ុស SEATV ក្នុងនោះកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សេរីមន្ត បានលើកយកបទចម្រៀងថ្មីល្បីៗ ដូចជា អស់សិទ្ធថែតែនៅបារម្ភ, ក្បាច់ពស់, និងបទអីចឹងអីវ៉ាន់អ្នកណាមិនរាំ ធ្វើឲ្យមានការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនានៅទីនោះផ្ទាល់។

អ្វីដែលកាន់តែពិសេសទៀតនោះ បន្ទាប់ពី លោក សេរីមន្ត ច្រៀងចប់ភ្លាមៗ ស្រាប់តែមាន ហ្វេនស្រីស្អាតម្នាក់ មានភាពក្លាហានបានមកសុំលោក សេរីមន្ត ថតរូបជាមួយ ហើយក៏បានបញ្ជាឲ្យលោក សេរីមន្ត ធ្វើតាមអ្វីដែលនាងប្រាប់ ដើម្បីថតរូបជាមួយនាងឲ្យបានស្អាត និងជិតស្និត ធ្វើឲ្យទាំងពិធីករ ពិធីការនី និងអ្នកទស្សនាផ្ទុះសំណើចមិនស្ទើរដែរ។

ចង់ដឹងថាយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ:

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor