
អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ បានបញ្ជូនអ្នកបច្ចេកទេសដើម្បីធ្វើប្រតិបត្តិការស្វែងអាវុធគីមីនៅប្រទេសកម្ពុជា នៅថ្ងៃនេះ អង្គការនេះ បានធ្វើសិក្ខាសាលាមួយ។ ថ្លែងក្នុងសិក្ខាសាលា ដែលរៀបចំដោយអង្គការការហាមឃាត់អាវុធគីមី OPCW សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា វត្តមានអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ មកពិនិត្យវាយតម្លៃគ្រាប់បែកគីមីនៅកម្ពុជា គឺបង្ហាញភស្ដុតាងជាក់ស្ដែងថា កម្ពុជាមិនបានយកបញ្ហាគ្រាប់បែក ដើម្បីវាយប្រហារលើអាមេរិកនោះឡើយ។ សម្តេចបន្ថែមទៀតថា ទម្លាក់គ្រាប់បែកនៅលើដីយើងហើយ បង្លំឱ្យយើងសងបំណុលទៀត ទោះបីជាសម្តេច ទៀ បាញ់ មិនបញ្វេញឈ្មោះប្រទេសក៏ដោយ ក៏គេដឹងថា សំដៅទៅសហរដ្ឋអាមេរិក។
ថ្ងៃស្អែក អង្គការហាមឃាត់អាវុធគីមី នឹងចាប់ប្រតិបត្តិការស្វែងរកអាវុធគីមី នៅខេត្ត៣ គឺ ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ខេត្តស្វាយរៀងមានបរិមាណច្រើនជាងគេ។

លោក ទៀ បាញ់ បានស្នើឱ្យប្រទេសដែលស្រលាញ់សន្តិភាព និងយុត្តិធម៌ សូមមើលនិងជួយដល់ប្រទេសកម្ពុជាផង
ប្រទេសកម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលអង្គការការហាមឃាត់អាវុធគីមីបានរៀបចំសិក្ខាសាលា និងធ្វើប្រតិបត្តិការស្វែងរកអាវុធគីមី។