
នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នេះ តាមរយៈផេគហ្វេសប៊ុក ផ្លូវការរបស់ អ្នកឧកញ៉ា ហុង ពីវ បានបង្ហោះវីដេអូ និងសារដ៍រីករាយមួយចំពោះមន្ទីរពេទ្យ គន្ធបុប្ផា ក៍ដូចជាប្រជាជនខ្មែរទាំងមូលថា « ថ្ងៃនេះប៉ាៗអូនបានជូនជាអំណោយមនុស្សធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផាចំនួន $2,168,888 ដុល្លារ និងច្រៀងដើម្បីឲ្យបងប្អូនទូទាំងប្រទេសរួមគ្នាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដោយបេះដូងមនុស្សធម៌។ »





សូមទស្សនាវីដេអូដ៍វិសេសវិសាលមួយនេះទាំងអស់គ្នា ៖
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ គឺជាលើកទី៣ហើយ ខណៈលើកទី១ លោក ឧបត្ថម្ភ ១លានដុល្លារ លើកទី២ ចំនួន ២លានដុល្លារ ហើយមិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា៕
