
កូឡាឡាំពួរៈ ប្រភពព័ត៌មានដែលដកស្រង់ចេញពីសារព័ត៌មានក្នុងស្រុក Bernama បានចុះផ្សាយនៅថ្ងៃសុក្រនេះថា បុរសម្នាក់រស់នៅរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះអាយុជីវិតកូនប្រុសបង្កើតរបស់ខ្លួន អាយុ៣ឆ្នាំ ចេញពីអណ្តាតភ្លើង ដែលកំពុងឆាបឆេះ ខណៈលភ្លើងបានឆាបឆេះផ្ទះអស់ពាក់កណ្តាលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
បុរសឈ្មោះ Ahmad Fakhrurazi Shafie អាយុ៤៥ឆ្នាំ ប្រទះឃើញសន្លប់ស្តូកស្តឹងនៅខាងក្រៅផ្ទះ ទន្ទឹមនឹងនេះដែរ កូនប្រុសរបស់គាត់ឈ្មោះ Muhammad Aqil Harith Ahmad Fakhrurazi ដែលជាកូនពៅក្នុងចំណោមកូនទាំង៤នាក់ បានអង្គុយលើទ្រូងរបស់គាត់។
លោក Ahmad Fakhrurazi ត្រូវបានគេជឿជាក់ថា បានស្លាប់ដោយសារស្រូបផ្សែងចូលក្នុងខ្លួន ។
ម្តាយរបស់គាត់ឈ្មោះ Tengku Maznah Tengku Sulong អាយុ៧៣ឆ្នាំ ដែលរស់នៅជិតនោះ បាននិយាយថា គាត់មិនបានដឹងច្បាស់អំពីអគ្គិភ័យនោះទេ ដោយបាននិយាយថា បានកើតឡើង នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹក។

គាត់បាននិយាយថា "ក្មួយប្រុសច្បងរបស់កូនប្រុសខ្ញុំ បានប្រាប់ខ្ញុំថា Ahmad Fakhrurazi មានអាការៈខ្សោយខ្លាំងនៅក្នុងអំឡុងពេលអគ្គិភ័យកើតឡើង ប៉ុន្តែនៅពេលដែលខ្ញុំទៅដល់កន្លែងកើតហេតុ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ"៕