Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ដូចជាហ៊ានជ្រុល ទើបតែស្គាល់នារីក្រមុំវ័យក្មេងបានមួយថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង បានសម្រេច ហើយលើកខោស្លៀករត់គេច ត្រូវនារីរងគ្រោះស្រែក ផ្អើលពលរដ្ឋ និងប្រជាការពារភូមិចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនល្មោភកាម ឈ្មោះ លន់ លីស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ន ដ វ អាយុ១៨ឆ្នាំ មុខរបរ កម្មករ ផ្នែកបោកអ៊ុត ក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងខណ្ឌសែនសុខ ។

តាមសម្ដីរបស់នារីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ ជាអ្នករួមការងារជាមួយគ្នា ក្រោយមកជនសង្ស័យ បានទៅធ្វើការនៅកន្លែងផ្សេង គ្រាន់តែស្គាល់គ្នា ក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នា ហើយក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ លុះមកដល់រសៀលថ្ងៃទី១៦ ម្សិលម៉ិញ ជនសង្ស័យបានជួបនាង រួចសុំលេខទូរស័ព្ទ នឹកឃើញរាប់អានគ្នា ស្មានតែជាធម្មតា លុះដល់រសៀលថ្ងៃទី១៧ ខែមករានេះ ជនសង្ស័យបានទូរស័ព្ទ ឲ្យនាងមកជួប ប្រាប់ថាមានការនិយាយគ្នាបន្តិច ខំតែជឿ ខំមកជួប តាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែរជាបុរសខាងលើចាប់ឱបថើប ច្របាច់សព្វរាងកាយហើយ ចាប់ផ្តួល សើយរ៉ូប សម្រាតខោ សង្កត់រំលោភរហូតបានសម្រេច ហើយលើកខោស្លៀកងើបរត់ ធ្វើឲ្យនាងទទួលរងនូវក្តីឈឺចាប់ យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាន ស្រែកឲ្យគេឯងជួយ ផ្អើលពលរដ្ឋក្បែរខាង ប្រជាការពារ ឃើញដេញចាប់ឃាត់ភ្លាមៗ រាយការណ៍ទៅប៉ូលិស ចុះមកអន្តរាគមន៍ ។

តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជាល្បួងហៅនាំនារីខាងលើ មកជួប ទ្រាំលែងបាន ទប់អារម្មណ៍តណ្ហាលែងបាន ចាប់នាងរំលោភពិតប្រាកដមែន ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្អែកលើបណ្តឹងនារីរងគ្រោះ បាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor