
ភ្នំពេញៈ រថយន្តដឹកដែកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើករបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត ទៅបុករថយន្ត១គ្រឿងទៀត ម៉ាក់តាកូម៉ា ហើយបន្តនៅបុកម៉ូតូFZ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០៖៥០នាទី ស្ថិតនៅតាមបណ្តាយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទូលគោ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-7594 ធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកដែក ក៏បានគិចពីររថយន្ត១គ្រឿងទៀត រួចក៏ទៅបុករថយន្តម៉ាក់តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AG-2953 ហើយរថយន្តមួយទៀតនេះ ក៏បានបន្តទៅបុកម៉ូតូម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7236 ដែលកំពុងតែឈប់ស្ងៀម បណ្តាលឲ្យម៉ូតូរងការខូចខាត ចំណែករថយន្តតាកូម៉ា ខូចខាតផ្នែកក្រោយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង បានធ្វើវាស់វែងយករថយន្តនឹងម៉ូតូ មករក្សាទុករងចាំដោះស្រាយតាមនីតិវិធីច្បាប់ពេលក្រោយ៕







