បើតាមសំដីរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ចេញពីផ្ទះនៅបឹងសាឡាង ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1W.2785 គោលបំណង់ទៅកន្លែងលក់អ៊ីវ៉ាន់នៅផ្សារតូច ធ្វើដំណើរតាមបណ្ដាយផ្លូវលេខ៧០ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GS-៣៥៤៣ ជិះមកទន្ទឹមជនរងគ្រោះ ក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច ភ្លាមនោះជនសង្ស័យក៏បានបត់ម៉ូតូត្រឡប់ក្រោយវិញបម្រុងជិះរត់គេចខ្លួន ប៉ុន្តែជាអកុសល បណ្ដាលឲ្យដួលម៉ូតូ ភ្លាមៗនោះក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបាននាំមកឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់កាតាមនិតិវិធី៕







