Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ ​ត្រូវ​បាន​កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម ​នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។ ​ការឃាត់ខ្លួននេះ ​បានធ្វើ​ឡើង​នៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៨ ចំណុចមុខផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌ  ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​។​

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម ផល្លា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី ០៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល បន្តថា ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០០«ន» ដ.ច.ន ចុះថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ ២០១៦។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំង​ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor