
ប្រិយមិត្តប្រាកដជាបានដឹងហើយថា កូនប្រុសរូបសង្ហាទាំងបីរបស់កំពូលតារាចម្រៀងគឺលោក ព្រាប សុវត្តិ បានប្រកាសជាផ្លូវការចូលរួមក្នុងផលិតកម្មហង្សមាស កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ក្នុងនោះ កូនប្រុសទាំងបីនាក់ របស់ លោក ព្រាប សុវត្តិ ក៏បានចេញនៅបទចម្រៀងច្រៀងរួមគ្នាជាលើកដំបូង មានចំណងជើងថា “កែវភ្នែក” ពិតជាទទួលបានការគាំទ្រជាខ្លាំង ដោយមានអ្នកចូលទៅទស្សនាបទចម្រៀងនេះច្រើនជាង ១ លាន ដង។

ដោយឡែក បើក្រឡេកមកមើលរូបរាង និងមុខមាត់ របស់កូនប្រុសទាំង៣ របស់ លោក ព្រាប សុវត្តិ ពិតជាស្រដៀងទៅនឹងលោកខ្លាំងណាស់ ជាពិសេសគឺកូនច្បងតែម្តង គឺ លោក សុវត្ថិ មុនីវណ្ណ។ ដូច្នេះហើយ សូមប្រិយមិត្តសាកមកមើលរូបថតរបស់កំពូលតារាចម្រៀងគឺ លោក ព្រាប សុវត្តិ កាលនៅមានអាយុប្រហាក់ប្រហែលនឹងកូនច្បងរបស់លោក សុវត្ថិ មុនីវណ្ណ តើពួកគេទាំងពីរនាក់មានភាពដូចគ្នាដល់កម្រិតណា។










