
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នេះ លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានសរសេរខិលិតទៅលោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំចូលសួរសុខទុក្ខ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី៣ (ម៣) ត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខ វេលាម៉ោង ០៩:០០ ព្រឹក។
ក្រៅពី លោក ម៉ៅ មុនីវណ្ណ មាន លោក អ៊ូ ច័ន្ទរ័ត្ន លោក ជាម ចន្នី លោក កង គឹមហាក់ និងលោកស្រី តែ ច័ន្ទមុនី ព្រមទាំងសហការីរួមមាន លោក ស៊ុយឡេង សេងឡុង លោក សុវណ្ណ វុត្ថា លោក ឡេង សាវុធ លោក ប្រាក់ វាសនា លោក មាស ម៉ារីន លោក សេង សោភ័ណ្ឌដារា លោក អ៊ុច គឹមអ៊ី លោក សេង ស៊ាងលី លោក ស៊ូ យាន និងលោក ឡុច ប៉ាវី។
លិខិតនេះបានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ កាលពីរសៀលថ្ងៃនេះ។

គួររំលឹកថា លោក ម៉ៅ មុនីវណ្ណ ធ្លាប់រងការចោទប្រកាន់ពីសំណាក់លោក សម រង្ស៊ី ថាជាអ្នករនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។
